មនុស្សឆ្លាត



១. មនុស្សឆ្លាត ចេះឆ្ងល់។ ពេលឆ្ងល់ហើយ ក៏ចេះស្វែងរកការពិតដោយខ្លួនឯង។ មនុស្សខ្លះ ចេះឆ្ងល់និងចេះសង្ស័យដែរ តែខ្វះលទ្ធភាពនិងឆន្ទៈស្វែងរការពិត។ ដូច្នេះ បើចេះឆ្ងល់ តែពុំចេះស្រាវជ្រាវស្វែងរកការពិតទេ គឺហៅឆ្ងល់បែបងុប់ងុល ឬឆ្ងល់បែបបែកឆ្វេង។

២. មនុស្សដែលពុំចេះឆ្ងល់ និងចាំតែជឿ គឺជាមនុស្សស្លាប់ទាំងរស់។ ព្រះពុទ្ធត្រាស់ដឹងដោយសារតែឆ្ងល់នឹងដំណើរនៃជីវិតមនុស្ស ហើយទ្រង់ក៏បានស្វែងរកចម្លើយដោយខ្លួនព្រះអង្គ។ ទស្សនវិទូជាច្រើន មិនថាជាសូក្រាត អារីស្តូត...អះអាងយ៉ាងច្បាស់ថា មនុស្សឆ្លាត គឺជាមនុស្សដែលចេះឆ្ងល់។ មនុស្សឆ្លាត ពុំមែនជាបុគ្គលដែលពូកែឆ្លើយសំនួរនោះទេ តែជាមនុស្សដែលពូកែឆ្ងល់ និងពូកែសួរ។ ចម្ងល់ គឺជាការចាប់ផ្តើមឡើងនូវគតិបណ្ឌិត។ គតិបណ្ឌិតកើតឡើងទៅបាន លុះត្រាណាតែអ្នកឆ្ងល់ មានឆន្ទៈស្វែងរកចម្លើយ៕

ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Post a Comment

0 Comments