ទ្រឹស្តីច្បាប់និងយុត្តិធម៌
02:02
១. “ប្រជាពលរដ្ឋគ្រប់រូបត្រូវព្យាយាមស្វែងយល់ពីច្បាប់នៃប្រទេសដែលខ្លួនកំពុងរស់នៅ។ គ្មានបុគ្គលណាម្នាក់អាចរួចផុតពីទោសបាន ដោយសារតែមូលហេតុខ្លួនពុំចេះច្បាប់នោះឡើយ”។២. បញ្ហាសង្គម គឺមានច្បាប់ តែមេដឹកនាំពុំគោរពច្បាប់។ ផ្ទុយទៅវិញ បើច្បាប់ពុំមានអ្នកគោរព គឺស្មើនឹងគ្មានច្បាប់។ មានច្បាប់ តែពុំមានអ្នកគោរព គឺជាហេតុធ្វើឱ្យបាត់បង់ព្រលឹងនៃច្បាប់។ ព្រលឹងរបស់ច្បាប់ ឬហៅថាម្យ៉ាងទៀតថាស្មារតីរបស់ច្បាប់ គឺយុត្តិធម៌។
៣. ច្បាប់ដែលគ្មានយុត្តិធម៌ គឺតែងបង្កភាពចលាចលដល់សង្គម។ ច្បាប់ពុំមែនជាច្បាប់ បើច្បាប់ពុំមានយុត្តិធម៌។ នីតិវិទូម្នាក់បានលើកឡើងថា "ខ្ញុំមិនដឹងថាអ្វីទៅគឺជាច្បាប់នោះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាអវត្តមានរបស់ច្បាប់ គឺនឹងធ្វើឱ្យសង្គមចលាចល”។
៤. អវត្តមាននៃយុត្តិធម៌ គឺមានន័យថាគ្មានច្បាប់។ ភាពល្ងង់ខ្លៅរបស់រដ្ឋាភិបាល គឺបានបង្កើតច្បាប់ តែមិនការពារប្រយោជន៏រាស្រ្ត, បង្កើតច្បាប់ក្នុងគោលបំណងដើម្បីតែប្រឆាំងនឹងការពិតនិងប្រយោជន៍ប្រជាជន, និងបង្កើតច្បាប់ តែមិនអនុវត្តន៍ចំពោះមនុស្សអាក្រក់។
៥. លទ្ធផលចុងក្រោយ យើងត្រូវសួរថា “តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលមានភាពទុំជោ ហើយភាពគគ្រើននៃអំពើអយុត្តិធម៌សង្គមកើតឡើងជាញញឹកញាប់រហូតដល់ប្រជាជនអស់ទំនុកចិត្ត មើលឃើញតែភាពខ្មៅងងឹតនៃការដឹកនាំសង្គមរបស់មេដឹកនាំ? តើរដ្ឋាភិបាលខ្លាចប្រជាជន ឬប្រជាជនជាអ្នកខ្លាចរដ្ឋាភិបាល? សំនួរនេះទុកឱ្យអ្នកស្រី អង់សាន ស៊ូជី ជាអ្នកឆ្លើយ៕
0 Comments