ឯកឧត្តម ងួន រតន:បានដឹកនាំមន្ត្រីរាជការចុះជួយច្រូតស្រូវប្រជាកសិកr



 

ឯកឧត្តម ងួន រតន: បានដឹកនាំមន្ត្រី រាជការ មន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង ចុះជួយច្រូតស្រូវប្រជាកសិករក្នុង ស្រុកឯកភ្នំ ។
ព្រឹកថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៌ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតន: អភិបាល បាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រី រាជការមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង អាជ្ញាធរស្រុកឯកភ្នំ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សរុប ៤៥០នាក់ចុះជួយច្រូតស្រូវប្រជាកសិករ នៅចំណុចចុងអូរព្រែកអំបិល ក្នុងភូមិបាក់រទះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងរងផលប៉ះពាលដោយគ្រោះទឺកជំនន់ បានចំនួន៧ហិកតា ខណៈដែលស្រែលិចទឹកមានចំនួន ៣ឃុំ ក្នុងចំណោមឃុំទាំងអស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឯកឧត្តម បានមានប្រសាសន៍ថា ដោយសារតែមានភ្លៀងធ្លាក់ច្រើន ទឹកស្ទឹងហក់ឡើង មិនទាន់ស្រក ធ្វើឲ្យស្រូវដែលទុំក្នុងស្រែរបស់កសិករមួយចំនួន ដែលមិនទាន់បានច្រូតប្រមូលផល រងការលិចលង់។






Post a Comment

0 Comments