ពិតជាអស្ចារ្យមែន!!! ភោជនីយដ្ឋានមួយបានបរិច្ចាគប្រាក់រហូតដល់ 23,750​ ដុល្លា សំរាប់ធ្វើការប្រកួតប្រជែងញ៉ាំម្ទេសហឺរជាងគេបំផុតលើពិភពលោក

ពិតជាអស្ចារ្យមែន!!! ភោជនីយដ្ឋានមួយបានបរិច្ចាគប្រាក់រហូតដល់ 23,750​ ដុល្លា សំរាប់ធ្វើការប្រកួតប្រជែងញ៉ាំម្ទេសហឺរជាងគេបំផុតលើពិភពលោក

ពិតជាអស្ចារ្យមែន!!! ភោជនីយដ្ឋានមួយបានបរិច្ចាគប្រាក់រហូតដល់ 23,750​ ដុល្លា សំរាប់ធ្វើការប្រកួតប្រជែងញ៉ាំម្ទេសហឺរជាងគេបំផុតលើពិភពលោក

យើងទាំងអស់គ្នាពិតជាបានដឹងអំពីការប្រគួតប្រជែងប្លែកៗ ជាច្រើនហើយមែនទេ? ដូចជាការប្រកួតញ៉ាំ Hot Dog អោយបានច្រើនជាងគេ ការប្រកួតញ៉ាំនំ ភីស្សាអោយបានលឿនជាងគេ ឬជាការប្រកួតញ៉ាំផ្លែឈើដោយមិនប្រើដៃ។ ចំណែកឯការញ៉ាំអ្វីដែលវិញ ក៏ ជាការប្រកួតប្រជែងដែលមានប្រជាប្រិយភាពផងដែរ។ ប៉ុន្តែ តើអ្នកធ្លាប់បានញ៉ាំអាហារដែលហឺរជាងគេ ហើយទទួលបានប្រាក់បែបនេះទេ?
បុរសសញ្ជាតិអាសីុម្នាក់ឈ្មោះ Mama Fu បានបង្កើតកម្មវិធីនេះ ហើយផ្តោតសំខាន់ទៅលើអាហារមួយប្រភេទរបស់អាសីុយើង នោះគឺម្ទេស។ អង្ការសហគមន៏ដែលដឹកនាំដោយលោក Mama Fu​ បានអនុញ្ញាតប្រជាជនមកពី 5 តំបន់ ធ្វើការប្រកួតប្រជែងយកប្រាក់រង្វាន់នេះ។
អ្នកចូលរួមទាំងអស់ត្រូវប្រជែងដើម្បី​យកពានរង្វាន់ជើងឯក ដែលមានកម្រិតចាប់ពីលេខ 1 ដល់លេខ​ 5។​​ ឥទ្ធិពលរបស់ម្ទេសទាំងនោះមិនមែនជាការលេងសើចនោះទេ។ ដូច្នេះអ្នកដែលទទួលបានពានរង្វាន់គឺពិតជាមានសមត្ថភាពខ្ពស់មែនទែន។
ការប្រកួតបានចាប់ផ្តើមពីលោក Jalapeno មុនគេ ដែលមានផ្លែម្ទេសចំនួន 7 ផ្លែ ក្នុងនោះក៏មានផ្លែដែលហឺរជាងគេលើពិភពលោកផងដែរ។ ទីបំផុតអ្នកដែលនៅក្រោយគេនោះគឺ អ្នកស្រី Calolina reaper ហើយត្រូវបានគេហៅឈ្មោះថា Devil’s Tonsils។
អង្ការសម្បុរសធម៌ដែលរួមមាន​ អង្ការ​ គាំពារសត្វចិញ្ចឹមអូស្ទីន អង្ការមូលនិធិអគ្គីភ័យអូស្ទីន មជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារនៃរដ្ឋតិចសាស់ ធនាគារកណ្តាលនៃរដ្ឋតិចសាស់ និង ក្លឹបក្មេងៗ របស់អូស្ទីន អាចនឹងមានឳកាសឈ្នះរង្វាន់ចាប៉ពី 500 ដុល្លា ដែលអាស្រ័យទៅលើ ចំនួនម្ទេសដែលពួកគេបានហូប រីឯជើងឯងរបស់គេអាចនឹងទទួលប្រាក់រហូតដល់ទៅ 25000 ដុល្លា។ អង្ការសម្បុរសធម៌ទាំង 5 ត្រូវជម្រុះយកមួយប៉ុណ្ណោះ ដែលជាជើងឯក ញ៉ាំម្ទេសហឺរជាងគេលើពិភពលោក។
ខាងក្រោមជារូបភាពបង្ហាញពីការប្រកួតប្រជែង៖
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ប្រភព៖ BoredPanda
ប្រែសម្រួល៖ Crusher

Post a Comment

0 Comments