មិនមែនលំៗទេ! សូម្បីតែបរទេសក៏មានបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលដល់ញាតិដែលស្លាប់ដូចខ្មែរយើងដែរតើ!

មិនមែនលំៗទេ! សូម្បីតែបរទេសក៏មានបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលដល់ញាតិដែលស្លាប់ដូចខ្មែរយើងដែរតើ!

មិនមែនលំៗទេ! សូម្បីតែបរទេសក៏មានបុណ្យភ្ជុំបិណ្ឌឧទ្ទិសកុសលដល់ញាតិដែលស្លាប់ដូចខ្មែរយើងដែរតើ!

ដូចអ្នកបានដឹងរួចមកហើយថា ភ្ជុំបិណ្ឌ ​គឺជាពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ​ដែលជាពិធីបុណ្យដែលប្រជាជនខ្មែរតែងតែធ្វើដំណើរជួបជុំញាតិសន្តានឪពុកម្តាយកូនចៅ ជាពិសេសគឺនៅស្រុកកំណើតផ្ទាល់តែម្តង ដើម្បីរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃនៅទីវត្តអារាមឧទ្ទិសកុសលជូនញាតិការទាំង៧សន្តានដែលចែកឋានទៅ។ តែពិធីបុណ្យទាក់ទងនឹងសាច់ញាតិដែលបានស្លាប់ទៅមិនមែនមានតែប្រទេសកម្ពុជាយើងទេ ​គឺត្រូវបានដឹងថាមានប្រទេសជាច្រើនក៏សុទ្ធតែមានពិធីបុណ្យរំលឹកគុណ និងជូនបុណ្យកុសលដល់អ្នកស្លាប់ដូចគ្នា ​ប្រហាក់ប្រហែលនឹងប្រទេសយើងដែរ។
ដូច្នេះចង់ដឹងថាប្រទេសណាខ្លះមានពិធីបុណ្យាស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្ឌយើង តោះ! ទៅតាមដានទាំងអស់គ្នា៖

# Chuseok
Chuseok គឺជាពិធីបុណ្យដែលជនជាតិកូរ៉េខាងត្បូងតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ ​ដើម្បីជាការគោរពបូជា និងឧទ្ទិសបុណ្យកុសលជូនបុព្វការីជន ឬញាតិមិត្តដែលបានស្លាប់ទៅ ដោយការសែនជានំចំណី និងទៅបោសសម្អាតផ្នូរ ទៅកន្លែងបញ្ចុះសពជាដើម។
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# All Saints’ Day and All Souls’ Day
ពិធីបុណ្យនេះជាពិធីបុណ្យសាសនាដ៏ធំមួយរបស់បណ្តាប្រទេសលោកខាងលិចដែលកាន់សាសនាគ្រឹស្ត គឺធ្វើដើម្បីធ្វើការឧទ្ទិស និងរំលឹកដល់អ្នកដែលចែកឋានទៅ។ ​ហើយពិធីនេះតែងតែប្រារព្វឡើងជារៀងរាល់ឆ្នាំនៅក្នុងខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ពិធីបុណ្យ ​Hallowen ដែលគេហៅថា Hallows’Eve ឬ Hallowe’en រយៈ១ថ្ងៃ ​និង២ថ្ងៃ។ ក្នុងអំឡុងពិធីបុណ្យនេះ គ្រឹស្តបរិស័ទ តែងតែនាំគ្នាយកផ្កា និងទៀនយកទៅសែនផ្នូរ ឬទីបញ្ចុះសពរបស់សាច់ញាតិរបស់ពួកគេ ហើយមនុស្សមួយចំនួនធំនឹងជួបជុំគ្នានៅក្នុងព្រះវិហារផងដែរ។
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# Gaijatra
ក្នុងប្រទេសនេប៉ាល់ពិធីបុណ្យ Gaijatra ​ឬ Gai Jatra តែងតែប្រារព្ធធ្វើរយៈពេល ៨ថ្ងៃនៅក្នុងខែសីហា ​និងកញ្ញា។ គេក៏បានហៅពិធីបុណ្យនេះម្យ៉ាងទៀតថា ​ជាពិធីបុណ្យរបស់គោ ​ដោយសារតែឱកាសក្នុងការប្រារព្វពិធីនេះ អ្នកស្រុកភូមិដែលមានញាតិមិត្តស្លាប់តែងតែនាំគោដឹកជាក្បួនដង្ហែរនៅក្នុងទីក្រុង ​នោះព្រោះតែក្នុងសាសនាហិណ្ឌូ គេជឿថាគោគឺជាព្រះដ៏ស័ក្តសិទ្ធដែលអាចជួយឱ្យព្រលឹងដូនតា ​ឬសាច់ញាតិរបស់ពួកគេដែលបានស្លាប់ទៅអាចធ្វើដំណើរទៅកាន់ទីឋានដ៏ស្ងប់សុខផងដែរ។
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


# Ari Muyang
ពិធីបុណ្យនេះភាគច្រើនគឺប្រារព្ធឡើងដោយក្រុមជនជាតិដើមភាគតិចមូម៉ារី នៅលើកោះ Carey ដែលជាកោះមួយមានចម្ងាយប្រមាណជា ១៤០គីឡូម៉ែត្រពីទីក្រុងកូឡាំឡាំពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងពិធីបុណ្យនេះអ្នកស្រុកអ្នកភូមិ នឹងធ្វើការសែនព្រែនជានំចំណីអាហារ និងពាក់ម៉ាសសម្តែងរបាំ ដើម្បីធ្វើការឧទ្ទិសកុសល និងសំដែងការដឹងគុណចំពោះសាច់ញាតិ ​ឬបុព្វការីជនដែលបានស្លាប់ទៅ ជាពិសេសគេធ្វើការបន់ស្រន់ស្រន់ដើម្បីសុំសេចក្តីសុខសប្បាយផងដែរ។
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


# El Día de los Muertos
ក្រុមជនជាតិអាមេរិចឡាទីន ប្រារព្វពិធីបុណ្យ El Día de los Muertos ឬមានន័យថាបុណ្យនៃសេចក្តីស្លាប់នេះនៅរៀងរាល់ឆ្នាំក្នុងថ្ងៃទី១ ​និងថ្ងៃទី២នៃខែវិច្ឆិកា ​ជាពិសេសបិធីបុណ្យនេះតែងតែប្រារព្វធ្វើនៅក្នុងប្រទេសម៉ិចស៊ីចកូតែម្តង។ ពិធីបុណ្យនេះត្រុវបានធ្វើឡើងដើម្បីគោរពដល់ព្រះនាងមួយអង្គព្រះនាម Mictecacihuatl ដែលតំណាងឱ្យសេចក្តីស្លាប់។ ក្នុងអំឡុងពិធីបុណ្យនេះដែរ ​ក្រុមគ្រួសារ និងប្រជាជនទាំងអស់នឹងជួបជុំគ្នាស្មឹងស្មាត បួងសួងបង្ហាញភាពសោកសៅដើម្បីរំលឹកដល់អ្នកដែលចែកឋានទៅ។ ពិសេស គេនឹងធ្វើការសែនជានំចំណី ភេសជ្ជៈម្ហូបអាហារដើម្បីឧទ្ទិសដល់ជនដែលស្លាប់ទៅទៀតផង។
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
6 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# Famadihana
ពិធីបុណ្យ Famadihana គឺជាពិធីបុណ្យដ៏ចម្លែកមួយរបស់ជនជាតិ Malagsy ដោយពួកគេនឹងធ្វើការគាស់ផ្នូរយកសាកសពដែលមានតែគ្រោងឆ្អឹងរបស់ដូនតា ​ឬសាច់ញាតិដែលពួកគេហើយធ្វើការដុសលាងសម្អាតបាញ់ទឹកអប់រួចធ្វើការរុំនឹងក្រណាត់សូត្រ មុននឹងធ្វើការដង្ហែរទៅកាន់ទីបញ្ចុះសពវិញដោយអមនឹងតន្ត្រីប្រគំផងដែរ។ ពិធីបុណ្យនេះតែងតែប្រារព្ធធ្វើជារៀងរាល់៧ឆ្នាំម្តង ​តែក្នុងបច្ចុប្បន្នបានសាបរលាបខ្លះៗហើយ។
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# Bon Festival
ពិធីបុណ្យ Bon ឬ ​Obon បានប្រារព្វធ្វើនៅក្នុងប្រទេសជប៉ុនអស់កាលជាង ៥០០ឆ្នាំមកហើយ ដើម្បីធ្វើការរំលឹកដល់បុព្វការីជន ​ឬសាច់ញាតិដែលបានចែកឋានទៅ។ ពិធីបុណ្យទាក់ទងនឹងព្រះពុទ្ធសាសនានេះតែងតែប្រារព្វធ្វើរយៈពេល ​៣ថ្ងៃ ដោយមានការបាញ់កាំជ្រួច លេងល្បែងប្រជាប្រិយ រួមទាំងរាំរបាំប្រពៃណីដូចជារបាំ ​Bon Odori ផងដែរ ​ដែលជារបាំដែលរំលឹកដល់ដូងវិញ្ញាណអ្នកដែលបានស្លាប់ទៅ។
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# Pitru Paksha
អំឡុងពេល១៥ថ្ងៃនៃខែ ​Ashwin ដែលជាខែរបស់សាសនាហិណ្ឌូ( ខ្ទង់ពីខែកញ្ញា ដល់តុលា) បណ្តាប្រទេសដែលកាន់សាសនសហិណ្ឌូតែងតែប្រារព្វពិធីបុណ្យ ​Pitru Paksha ដែលជាពិធីបុណ្យឧទ្ទិសកុសលផលបុណ្យជូនសាច់ញាតិដែលបានចែកឋានទៅ មានដូចជាម្ហូបចំណីអាហាជាសំណែនជាដើម។ ព្រោះតាមសាសនាបានបញ្ជាក់ថាប្រសិនជាកូនចៅ ឬអ្នកដែលនៅរស់មិនឧទ្ទិសផលបុណ្យទាំងនោះដល់អ្នកស្លាប់ទេ ​សាច់ញាតិដែលបានស្លាប់កើតទៅតាមទីស្ងប់សុខនានានឹងមិនមានអ្វីសម្រាប់ទទួលទានឡើយ។
9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
9 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# The Hungry Ghost Festival
ពិធីបុណ្យ ​ The Hungry Ghost Festival តែងតែប្រារព្វជារៀងរាល់ថ្ងៃទី ១៥ ខែ៧នៃប្រតិទិនជនជាតិចិន ​ឬស្មើនឹងក្នុងខែ សីហា ក្នុងប្រតិទិនសាកល។ គេជឿថានៅក្នុងខែនេះ ព្រលឹងអ្នកស្លាប់ នឹងត្រូវបានគេដោះពីទីឋានដែលពួកគេរស់នៅក្រោយពេលស្លាប់ត្រលប់មកឋានមនុស្សលោកវិញ ដែលជាហេតុធ្វើឱ្យព្រលឹងខ្មោចទាំងឡាយនឹងដើរតែលតោលក្នុងលោកមនុស្ស។ ​ដូច្នេះហើយក្នុងរយៈពេលមួយខែនេះពេញ ជាពិសេសគឺថ្ងៃ១៥ចុងក្រោយ ​គេនឹងធ្វើការសែនព្រេន ​ដុតក្រដាសសែនឧទ្ទិសជូនសាច់ញាតិដែលបានស្លាប់ទៅ ​ហើយផ្ទះមួយចំនួនរាល់ពេលទទួលទានអាហារគេនឹងថែមកៅអី ​ចានបាយចង្កឹះទំនេរចោលសម្រាប់សាច់ញាតិណាម្នាក់របស់ពួកគេដែលបានស្លាប់ទៅ។ ក្រោយបញ្ចប់ពិធីបុណ្យនេះ គេនឹងនាំគ្នាទៅបាចផ្កា ​និងបណ្តែកគោមភ្លើងនៅតាមទន្លេ ​ឬបឹងនានាដើម្បីជូនដំណើរព្រលឹងដូនតា ​ឬសាច់ញាតិដែលបានស្លាប់ទៅរបស់ពួកគេត្រលប់ទៅកន្លែងដើមវិញ។
ក្រៅពីពិធីបុណ្យនេះ ប្រជាជនចិនក៏មានបុណ្យឆេងម៉េងមួយទៀត ​ដែលមានការប្រារព្វស្រដៀងនឹងពិធីបុណ្យនេះដែរ ​ដោយគេធ្វើនៅក្នុងអំឡុងដើមខែមេសា ​ដោយក្រុមគ្រួសារនឹងជួបជុំគ្នាដើម្បីទៅសំពះសែនជាម្ហូបចំណីអាហារ ដុតក្រដាសសែន ​រួមទាំងធ្វើការសម្អាតផ្នូរជូនដូនតា ​ឬសាច់ញាតិរបស់ពួកគេដែលបានស្លាប់ទៅ៕
10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Post a Comment

0 Comments