ត្រូវដឹងទាំងអស់គ្នា! របស់ ១២យ៉ាង ដែលនាំមកនូវភាពចង្រៃ និងអព្វមង្គលចូលក្នុងផ្ទះ!

ត្រូវដឹងទាំងអស់គ្នា! របស់ ១២យ៉ាង ដែលនាំមកនូវភាពចង្រៃ និងអព្វមង្គលចូលក្នុងផ្ទះ!

ត្រូវដឹងទាំងអស់គ្នា! របស់ ១២យ៉ាង ដែលនាំមកនូវភាពចង្រៃ និងអព្វមង្គលចូលក្នុងផ្ទះ!

ផ្ទះគឺជាទីស្នាក់អាស្រ័យរបស់មនុស្សយើង ដូច្នេះហើយទើបយើងត្រូវធ្វើការតុបតែងលំអរ ប៉ុន្តែត្រូវចងចាំនូវវត្ថុប្រើប្រាស់មួយចំនួនដែលមិនគួរឲ្យមាននៅក្នុងផ្ទះរបស់អ្នកទេព្រោះវានឹងនាំសំណាងអាក្រក់ដល់ផ្ទះ។ មានមនុស្សមួយចំនួយប្រហែលជាមិនជឿលើរឿងបែបនេះទេប៉ុន្តែមានមនុស្សរាប់លាននាក់ដែលមានបញ្ហា នឹងនាំសំណាងអាក្រក់។ ទាំងនេះគឺជាវត្ថុដែលនាំសំណាងអាក្រក់ចូលផ្ទះចំនួន ១៥ ដែលមិនគួររក្សាទុកក្នុងផ្ទះ៖
១. កញ្ចក់ ៖ វប្បធម៌ជាច្រើនកំណត់ការប្រើកញ្ចក់ចំពោះវត្ថុចាំបាច់និងមិនប្រើវាសម្រាប់គោលបំណងលម្អ។តាមជំនឿរបស់ចាស់បុរាណបាននិយាយថាកញ្ចក់ទាំងអស់គួរតែត្រូវគ្របភ្លាមៗនៅពេលដែលមានមនុស្សស្លាប់នៅក្នុងផ្ទះដូច្នេះវិញ្ញាណដែលស្លាប់មិនបាត់បង់និងច្រឡំនៅថាកញ្ចក់ជាទ្វារនិងធ្វើឲ្យវិញ្ញាណជាប់នៅទីនោះជារៀងរហូត។ ប្រសិនបើអ្នកប្រើកញ្ចក់នៅក្នុងផ្ទះរបស់អ្នកជៀសវាងប្រើកញ្ចក់បែក ឬស្រាំ ហើយគួរដាក់នៅកន្លែងដែលមានពន្លឺដើម្បីស្រូមយកថាមពលវិជ្ជមាននៅគ្រប់ទីកន្លែង។ អ្នកក៏មិនគួរដាក់កញ្ចក់នៅខាងមុខគ្រែគេងរបស់អ្នកឬដាក់ប្រឈមនឹងច្រកទ្វារចូលទេ។
២. កៅអីដែលអាចយោលបាន ៖ បើយោងតាមរឿងព្រេងរបស់ប្រទេសអៀរឡង់កៅអីយោលប្រសិនបើមិនមានខ្យល់បក់ទេ ឬគ្មានអ្នកអង្គុយទេ ប៉ុន្តែស្រាប់តែវាកំរើក មានចលនានោះមានន័យថាវាអាចជាវិញ្ញាណអាក្រក់មកអង្គុយយោលដើម្បីបន្លាចមនុស្ស។
៣. ថ្នាំពណ៌បៃតង ៖ អបិយជំនឿនេះមានប្រភពមកពីការពិតបែបវិទ្យាសាស្រ្ត ដំណើររឿងរបស់វាគឺនៅក្នុងសតវត្សទី 18 នៅពេលដែលថ្នាំពណ៌បៃតងត្រូវបានគេប្រើដើម្បីលាបតុបតែងជញ្ជាំង ថ្នាំពណ៌បៃតងនោះស្រាប់តែមានជាតិពុលដោយសារតែវាមានផ្ទុកជាតិអ៊ីដ្រូសែនអាសនិក។ បន្ទាប់ពីមានហេតុការពុលនោះមក ក៏មានការហាមជាសាធារណៈនៅឆ្នាំ 1822 ដើម្បីជូនដំណឹងជាសាធារណៈតាមរយៈការបោះពុម្ពផ្សាយ។ ជញ្ជាំងពណ៌បៃតងនៅតែត្រូវបានគេមើលឃើញថាវានាំមកនូវគ្រោះអាក្រក់ដល់ម្ចាស់ផ្ទះ។
៤. នាឡិកាងាប់ឬនាឡិកាអស់ថ្ម ៖ បើតាមទស្សនៈ Feng Shui របស់ចិនបានឲ្យដឹងថាមិនត្រូវទុកនាឡិកាដែលងាប់ឬនាឡិកាខូចគាំងទុកនៅក្នុងផ្ទះដាច់ខាត ពីព្រោះវាអាចធ្វើឲ្យដំណើរជីវិតរបស់ម្ចាស់ផ្ទះគ្មានលាភសំណាង និងរបរការរកស៊ីគាំងដូចទៅនិងនាឡិកាអញ្ចឹងដែរ។
៥. រុក្ខជាតិមានបន្លា ៖ ចំពោះរុក្ខជាតិមានបន្លាក៏ត្រូវបានគេហាមប្រាមមិនឲ្យដាំនៅក្នុងផ្ទះផងដែរ បើតាមជំនឿបុរាណ ការដែលដាំរុក្ខជាតិទាំងនេះវានិងនាំមកនូវសំណាងមិនល្អដក់ម្ចាស់ផ្ទះ និងភាពអព្វមង្គល។
៦. មិនរៀបចំគ្រែគេង ៖ គ្រែគេងដែលអ្នកមិនរៀបចំបន្ទាប់ពីអ្នកគេងហើយ ឬនៅតែបន្តគេងបែបនេះដោយមិនបានរៀបចំបទទុកដាក់វានិងនាំមកនូវភាពអព្វមង្គល និងធ្វើឲ្យរាសីរបស់អ្នកធ្លាក់ចុះ ព្រមទាំងធ្វើឲ្យអ្នកសុបិនអាក្រក់ទៀតផង។ ដូច្នេះបន្ទាប់ពីអ្នកក្រោកពីគេងសូមរៀបចំកន្លែករបស់អ្នកឲ្យបានស្អាតជានិច្ច។
៧. កុំបើកឆ័ត្រចូលក្នុងផ្ទះឬផ្ទះអ្នកដ៏ទៃ ៖ មិនត្រូវបើកឆ័ត្រចូលក្នុងផ្ទះរបស់អ្នកឬផ្ទះរបស់អ្នកដ៏ទៃទេ ពីព្រោះការដែលធ្វើបែបនេះមានន័យថាអ្នកមិនគោរពដល់ទេវតាថែរក្សាក្នុងផ្ទះ។ ដូច្នេះមុននឹងចូលផ្ទះអ្នកត្រូវបិទឆ័ត្រជាមុនសិនមុននឹងយកចូលទៅក្នុងផ្ទះ ឬទុកឆ័ត្ររបស់អ្នកនៅខាងក្រៅផ្ទះ។
៨. រុក្ខជាតិដែលងាប់ ៖​ បើសិនជាក្នុងផ្ទះរបស់អ្នកមានរុក្ខជាតិងាប់សូមផ្លាស់រុក្ខជាតិថ្មីភ្លាម ពីព្រោះថារុក្ខជាតិងាប់វានាំមកនូវភាពអព្វមង្គល និងប្រផ្នូលមិនល្អដល់អ្នក។
៩. ប្រតិទិនហួសសម័យ ៖ ប្រតិទិនដែលចាស់ហួសសម័យក៏ជាមានជំនឿថាត្រូវប្រមូលយកទៅបោះចោល និងផ្លាស់យកប្រតិទិនសម្រាប់ឆ្នាំថ្មីផងដែរ ដើម្បីឲ្យគ្រោះអាក្រក់នូវឆ្នាំចាស់ ចាកឆ្ងាយផុតពីខ្លួនយើងនៅក្នុងឆ្នាំថ្មីនេះ។ លើសពីនេះទៅទៀតនោះគឺ កាលបរិច្ឆេទមួយឆ្នាំទៅមួយឆ្នាំ គឺតែងតែមានអត្ថន័យ ថ្ងៃជោគថ្ងៃជ័យ ថ្ងៃគ្រោះខុសៗគ្នា ដូច្នេះយើងគួរតែផ្លាស់ប្តូរវាដើម្បីមានលាភសំណាង។

១០. កញ្ចក់ប្រេះស្រាំ ៖ ចាស់បុរាណលោកហាមដាច់ខាតមិនឲ្យទុករបស់ដែលបែកបាក់នោះទេ ជាពិសេសគឺកញ្ចក់នេះឯង បើសិនជាវាបែកឬប្រេះស្រាំចូរកុំស្តាយយកវាទៅចោលទៅ។ កញ្ចក់ប្រេះស្រាំវាជាថាមពលនៃគ្រោះអាក្រក់ធ្វើឲ្យមានជំលោះក្នុងគ្រួសារ សមាជិកគ្រួសារជួបរឿងអព្វមង្គល។
១១. វត្ថុប្រើប្រាស់ដែលងាយបែក ៖ វត្ថុប្រើប្រាស់ទាំងនោះមានដូចជាកែវ ចាន(សម្ភារៈនៅក្នុងផ្ទះបាយ) រូបថតដែលបានដាក់តាំងជាដើម នៅពេលដែលឃើញបែកបែបនេះ គួរតែកុំរៀប ឫក៏ជួសជុលវាឡើងវិញ ព្រោះថារបស់បែបនេះទោះជួសជុលបែបណាក្តី ក៏វានៅតែមិនអាចដូចដើមដែរ។
ដូច្នោះហើយ ទើបគេមិនសូវទុកវានៅក្នុងផ្ទះយូរ ព្រោះតាមក្បួនហុងស៊ុយរបស់ចិន បានថាវាមិនល្អអាចនាំឲ្យបែកបាក់គ្នាក្នុងគ្រួសារ រកស៊ីមិនឡើងជាដើម។
១២. រូបគំនូរដែលបង្ហាញភាពភ័យខ្លាច ៖​ អ្នកមិនគួរព្យូររូបគំនូរដែលបង្ហាញពីភាពហ្មងសៅ រូបភាពបង្ហាយពីភាពភ័យខ្លាច ឬរូបក្មេងយំជាដើមនៅក្នុងផ្ទះទេ។ រូបគំនូរទាំងនេះវាបង្ហាញពីភាពមិនល្អនៅក្នុងផ្ទះ ធ្វើឲ្យផ្ទះរបស់អ្នកពោរពេញដោយភាពសៅហ្មង​​ និងភាពភ័យខ្លាច។
តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!
ដោយ៖ វីរៈ
ប្រភព៖ trendingposts

Post a Comment

0 Comments