និស្សិតស្រីស្កុតឡែន អាយុ ២១ ឆ្នាំ ដែលបើកឡានបុកគេ សម្រេចចិត្តសម្លាប់ខ្លួនឯង ព្រោះត្រូវអ្នកទោសដទៃទៀតធ្វើបាបពេក និងបង្ខំឱ្យដើរស្រាតក្នុងពន្ធនាគារ

និស្សិតស្រីស្កុតឡែនអាយុ ២១ ឆ្នាំ ត្រូវបានផ្ដន្ទាទោស ២ ឆ្នាំពីបទបើកបុកហើយរត់គេចខ្លួន ដែលបង្កឱ្យក្មេងជំទង់ម្នាក់របួសហូរឈាមតាមផ្លូវ បន្ទាប់ពីនាងបើកបរទាំងស្រវឹងស្រា ។ ហើយពេលនេះ និស្សិតស្រីម្នាក់នេះ បានសម្លាប់ខ្លួនក្នុងគុក ព្រោះអ្នកទោសដទៃទៀតធ្វើបាបពេក និងបង្ខំឱ្យដើរស្រាតក្នុងពន្ធនាគារ ដោយយោងតាមឪពុកម្តាយរបស់នាងបានឱ្យដឹងថា និស្សិតជាប់គុកមួយរូប ត្រូវបានអ្នកទោសដូចគ្នាធ្វើបាប និងបង្ខំឱ្យដើរស្រាតនៅមុខបុគ្គលិកគុក មុនពេលដែលនាងបានឆក់យកជីវិតខ្លួនឯងនៅក្នុងគុក។
Katie Allan មានវ័យ ២១ ឆ្នាំ ជានិស្សិតរៀនផ្នែកភូមិសាស្ដ្រនៅសាកលវិទ្យាល័យ Glasgow ហើយកាលពី នាងមានអាយុ ២០ ឆ្នាំនៅពេលបង្កឧបទ្ទវហេតុនោះឡើង ហើយជានិច្ចកាលនាងបានទទូចថាខ្លួនមិនបានបុកនរណាម្នាក់ឡើយ បន្ទាប់ពីកង់រថយន្តរបស់ខ្លួនផ្ទុះ និងបើកបុកទួលមួយ ពេលផឹកស្រាអស់បួនកែវ ហើយនាងត្រូវបានដាក់ទោសជាប់គុក ១៦ ខែ បើទោះជាគ្រួសារ និងក្មេងរងគ្រោះអង្វរដល់តុលាការមិនឱ្យនាងជាប់គុកក៏ដោយ។
ចាប់តាំងពីពេលនាង Katie ជាប់គុកមក នាងគេងមិនបានស្រួល និងស្រេ្ដសរហូតដល់ជ្រុះសក់ នាងត្រូវបានគេចាប់សម្រាតនៅពីមុខឆ្មាំគុក ហើយថែមទាំងត្រូវបានអ្នកទោសដូចគ្នាធ្វើបាបទៀតផង ទើបធ្វើអោយនាង សម្រេចចិត្តសម្លាប់ខ្លួនឯង ដែលនៅសល់តែ ៥ ខែទៀតចេញពីគុកទៅហើយ។


https://www.youtube.com/watch?v=KZa_M6uuZok

Post a Comment

0 Comments