ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះមានអាខោនហ្វេសប៊ុកប្អូនស្រីម្នាក់ឈ្មោះ ZH Cathy គាត់បានទៅដើរផ្សារក៏បានជួបនិងជនបរទេសដែលបានប៉ះគ្នាជាមួយក្មេងស្រីម្នាក់ដែលមានការភ្ញាក់ពេញបណ្តាយសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុនដោយចៃដន្យ។

ប្អូនស្រីក៏បានសួរគាត់ទាក់ទងនិងរឿងរ៉ាវកាលពីពេលនោះ បុរសជនបរទេសក៏បានប្រាប់មកកាន់ប្អូនស្រីវិញថា “ពេលនោះគាត់មិនបានគិតថាអ្នកណាខុសអ្នកណាត្រូវឡើយគឺគាត់បារម្ភខ្លាំងបំផុតគឺក្មេងស្រីខ្លាចគាត់មានបញ្ហាអ្វីម៉្យាងនេះជាគ្រោះថ្នាក់លើកទីមួយដែលគាត់ជួបប្រទះនៅស្រុកយើង ចឹងគាត់មានការភិតភ័យខ្លាំង សូម្បីនិយាយជាមួយខ្ញុំក៏នៅមានការភ័យតិចតួចដែរ តែអារម្មណ៍នេះបានបាត់ទៅវិញនៅពេលលឺយើងថាប្រជាជនយើងមានការអាណិតនិងចង់ជួយគាត់។”
ប្អូនស្រីក៏បានបន្ថែមថា “ជនបរទេសនោះគាត់ជាមនុស្សរួសរាយរាក់ទាក់ និងមើលទៅគាត់ជាមនុស្សល្អ សំដីសំដៅរបស់គាត់គឺគួរឲ្យគោរព និងជាមនុស្សមានទំនួលខុសត្រូវ។”

ប្អូនស្រីក៏ធ្វើការសុំអភ័យទោសដល់រូបគាត់ ជំនួសឲ្យគ្រួសារប្អូនស្រីដែលជនបរទេសបានបុកពីថ្ងៃមុនផងដែរ យើងទាំងមូលពិតជាមានការសោកស្តាយចំពោះរឿងនេះណាស់ ហើយបាននិយាយប្រាប់គាត់ដែរថាមានមនុស្សជាច្រើនកំពុងស្វែងរកគាត់ដើម្បីសុំទោសជំនួសគ្រួសារក្មេងស្រី ហើយក៏មានអ្នកខ្លះទៀតចង់ឧបត្ថមប្រាក់សងគាត់វិញ ខ្លះចង់ចេញលុយអោយគាត់ទៅដើរលេងនៅកោះកុង .ល.។
គាត់បានសរសេរនៅក្នុងអាខោនហ្វេសប៊ុករបស់គាត់ថា៖
ថ្ងៃនេះបានជួបជនបរទេសដែលមានបញ្ហាប៉ះគ្នាជាមួយក្មេងស្រីកាលពីប៉ុន្មានថ្ងៃមុនដោយចៃដន្យហើយក៏បានជួបនិយាយជាមួយគាត់ប៉ុន្មានមាត់ទាក់ទងនឹងរឿងនេះដោយសាររឿងនេះកំពុងតែល្បីខ្លាំងក្នុងបណ្តាញហ្វេសប៊ុក ។ ពេលបាននិយាយជាមួយគាត់ឃើញថាគាត់គឺជាមនុស្សដែលរួយរាយរាក់ទាក់ និងមានចិត្តល្អណាស់ សំដីនិងកាយវិការគឺពិតជាគួរអោយគោរព និងជាមនុស្សដែលមានទំនួលខុសត្រូវ។ តាំងនាមប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំបានសុំទោសគាត់ហើយក៏បានប្រាប់គាត់ថាប្រជាជនកម្ពុជាយើងទាំងមូលពិតជាមានការសោកស្តាយចំពោះរឿងនេះណាស់ ហើយបាននិយាយប្រាប់គាត់ដែរថាមានមនុស្សជាច្រើនកំពុងស្វែងរកគាត់ដើម្បីសុំទោសជំនួសគ្រួសារក្មេងស្រី ហើយក៏មានអ្នកខ្លះទៀតចង់ឧបត្ថមប្រាក់សងគាត់វិញ ខ្លះចង់ចេញលុយអោយគាត់ទៅដើរលេងនៅកោះកុង .ល. គាត់ពិតជារំភើបនិងអរគុណពោះសន្តានចិត្តប្រជាជនកម្ពុជាទាំងអស់ដែលមានចិត្តល្អចំពោះគាត់។ គាត់ថាពេលនោះគាត់មិនបានគិតថាអ្នកណាខុសអ្នកណាត្រូវឡើយគឺគាត់បារម្ភខ្លាំងបំផុតគឺក្មេងស្រីខ្លាចគាត់មានបញ្ហាអ្វីម៉្យាងនេះជាគ្រោះថ្នាក់លើកទីមួយដែលគាត់ជួបប្រទះនៅស្រុកយើង ចឹងគាត់មានការភិតភ័យខ្លាំង សូម្បីនិយាយជាមួយខ្ញុំក៏នៅមានការភ័យតិចតួចដែរ តែអារម្មណ៍នេះបានបាត់ទៅវិញនៅពេលលឺយើងថាប្រជាជនយើងមានការអាណិតនិងចង់ជួយគាត់សុំអធ្យាស្រ័យផងវីឌីអូនេះគឺថតបានតែពាក់កណ្តាលដោយសារនិយាយបានពាក់កណ្តាលហើយទើបអ្នកថតចាប់ផ្តើមថត




ប្រភព៖ ZH Cathy



0 Comments