តោះ! ចង់ដឹងថាហាងការហ្វេមួយកន្លែងក្នុងទីក្រុងសេអ៊ូល មានប្រជាប្រិយិ៍ភាពខ្លាំង ដោយសាមូលហេតុអ្វី?
បច្ចុប្បន្នកំពុងតែមានការប្រកួតប្រជែង យ៉ាងខ្លាំងទៅលើ សេវាកម្មម្ហូបអាហារ និងភេសជ្ចៈ។ កាហ្វេ គឺជាភេសជ្ចៈមួយប្រភេទដែល កំពុងតែមានការពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក។ ដូច្នេះ BoredPanda សុំលើកយកហាងកាហ្វេមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េ ដែលគេរចនាហាងអោយដូចទៅនឹងរូបគំនូរជីវចល ដើម្បិទាក់ទាញ ចំណាប់អារម្មណ៍អតិថិជនរបស់ពួកគេ។
រូបគំនូរជីវចលត្រូវបានគេគូរចាប់តាំងពីច្រកទ្វាចូលដំបូង រហូតដល់ក្នុងហាង ទាំងតុ ទាំងកោអី របស់របរប្រើប្រាស់ ព្រមទាំងជញ្ជាំង និងគ្រឿងសង្ហារឹមផ្សេងៗ គឺរចនាឡើងជារូបគំនូរជីវចល។ ក្រុមហ៊ុនទូរទស្សន៍ ឈ្មោះ W-Two Worlds ដែលមានលោក Lee Jong-suk និង លោក Han Hyo-jooផ្សព្វផ្សាយ ហាងកាហ្វេនេះអោយល្បីល្បាញពេញពិភព អីុនធ័រណេត។
ប្រសិនបើអ្នកមិនបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅក្នុងទីក្រុងសេអ៊ូលទេនោះ អ្នកនឹងមិនបានឃើញហាងកាហ្វេនេះទេ គឺបានត្រឹមតែឃើញ រូបភាពគំនូរជីវចលបែបនេះ នៅក្នុងសៀវភៅប៉ុណ្ណោះ។ ហាងនេះតូចមែន តែវាបានផ្តល់នូវភាពកក់ក្តៅខ្លាំងណាស់។ ហាងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ក្នុងស្រុក Yeonman-dong ហើយហាងកាហ្វេនេះ ត្រូវបានគេហៅថា ហាងកាហ្វេ Yeonman-dong 239-20 ក៏ជាអាស័យដ្ឋានរបស់ហាងនេះផងដែរ។










ប្រភព៖ BoredPanda
ប្រែសម្រួល៖ Crusher



0 Comments