ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក
ធម្មតាផ្លូវថ្នល់គេបង្កើតឡើងដើម្បីឱ្អ្នកយដំណើរអាចធ្វើដំណើរបានងាយស្រួល តែក្នុងលោកនេះមិនមែនថាផ្លូវទាំងអស់សុទ្ធតែអាចឱ្យអ្នកធ្វើដំណើរបាននោះទេ។ តាមផ្លូវនៅក្នុងប្រទេសមួយចំនួនមានមនុស្សខ្លះមិនហ៊ានធ្វើដំណើរសោះឡើយ ហើយបើបានធ្វើដំណើរហើយអាចនឹងបានឃើញអ្វីដែលមិនគួរឃើញជាដើម។
ថ្ងៃនេះយើងនឹងនាំអារម្មណ៍មិត្តអ្នកអានមកស្គាល់ផ្លូវដែលល្បីថាពោរពេញដោយគ្រោះថ្នាក់ និងមានវិញ្ញាណកាចសាហាវលងបន្លាចដូចជា៖
១០. A3 Motorway ប្រទេសក្រូអាត
ស្ថិតនៅចម្ងាយផ្លូវប្រមាណជា ៣០៦.៥គីឡូម៉ែត្រ A3 Motorway គឺជាដងផ្លូវដែលសម្បូរទៅដោយគ្រោះថ្នាក់ចរាចរណ៍ជាងគេដោយសម្លាប់អាយុជីវិតមនុស្សយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

៩. Annie’s Road សហរដ្ឋអាមេរិច
Annie’s Road ស្ថីតនៅក្នុងក្រុង New Jersey ត្រូវបានគេល្បីថាត្រូវបានវិញ្ញាណខ្មោចស្រីម្នាក់លងបន្លាច ក្រោយពីនាងបានស្លាប់បាត់បង់ជីវិតនៅលើដងវិថីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

៨. N9 Road ប្រទេសអាហ្វ្រិចខាងត្បូង
ផ្លូវនេះត្រូវបានគេដឹងថាមានលងបន្លាចដោយវិញ្ញាណខ្មោចស្រីមានឈ្មោះថា Marie Charlotte Roux បន្ទាប់ពីនាងបានជួបឧបទ្ទវហេតុស្លាប់លើដងវិថីនេះនៅក្នុងឆ្នាំ១៩៦៨។

៧. E8 Expressway ប្រទេសម៉ាឡេស៊ី
អ្នកដំណើរដែលជិះកាត់ផ្លូវ E8 Expressway ពេលយប់ៗតែងតែបានឃើញរបស់ចម្លែកៗ និងវិញ្ញាណស្រីកំណាចលងបន្លាចគួរឱ្យរន្ធត់ជាទីបំផុត។

៦. Boy Scout Lane សហរដ្ឋអាមេរិច
ផ្លូវមួយនេះមិនទាន់មានអ្នកណាហ៊ានមកជិត ឬធ្វើដំណើរឆ្លងកាត់ឡើយ ដោយសារតែវាមានរឿងរន្ធត់ៗ និងរឿងរ៉ាវខ្មោចលងជាច្រើនបានកើតឡើងនៅលើផ្លូវនេះ។ នោះក៏ដោយសារតែកាលពីក្នុងអំឡុងឆ្នាំ ១៩៥០ ទៅឆ្នាំ ១៩៦០ ក្រុមកាយរិទ្ធបានត្រូវបានគេសម្លាប់រង្គៀលនៅទីនេះ ដែលជាហេតុធ្វើឱ្យគេដាក់ឈ្មោះផ្លូវនេះថា Boy Scout Lane។

៥. Belchen Tunnel ប្រទសស្វីស
ផ្លូវ Belchen Tunnel គឺជាផ្លូវក្រោមដី ដែលត្រូវមានវិញ្ញាណស្ត្រីវ័យចំណាស់លងបន្លាចតាំងពីឆ្នាំ ១៩៨០មកម្ល៉េះ។ ស្ត្រីនោះស្លៀកសំលៀកបំពាក់ពណ៌.ស ស្គុះហើយធ្វើការលងបន្លាចជារូបភាពផ្សេងៗពីគ្នា។

៤. A38 road ចក្រភពអង់គ្លេស
ផ្លូវនេះត្រូវបានគេដឹងថាមានរឿងរន្ធត់ និងការលងបន្លាចតាំងពីខ្ទង់ឆ្នាំ ១៩៥០មកម្ល៉េះ។ អ្នកបើកបរម្នាក់បានបានឃើញមនុស្សនៅតាមផ្លូវ ហើយក៏ដឹកអ្នកដំណើរទាំងអស់នោះ តែពេលជិតដល់គោលដៅក៏បាត់មនុស្សទាំងអស់នោះតែម្តង គ្រាន់តែរម្លឹកក៏ព្រឺក្បាលដែរ។

៣. Shades of Death Road សហរដ្ឋអាមេរិច
មិនត្រឹមតែជាផ្លូវដែលមានវិញ្ញាណខ្មោចជាច្រើនដែលគួរឱ្យរន្ធត់លងបន្លាចនោះទេ ផ្លូវដ៏ស្ងាត់នេះក៏បានក្លាយទៅជាគោលដៅដែលប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ឆក់ និងប្លន់ផងដែរ។

២. A75 road ប្រទេសស្កុតឡែន៍
ផ្លូវនេះត្រូវបានគេដឹងថាជាផ្លូវដែលមានវិញ្ញាណខ្មោចលងបន្លាចច្រើនជាងគេបំផុតប្រចាំប្រទេសស្កុតឡែន៍។ សាក្សីដែលធ្លាប់ត្រូវបានខ្មោចទាំងនោះលងសុទ្ធតែជួបនូវរូបភាព និងហេតុការណ៍ខុសប្លែកពីគ្នា អ្នកខ្លះបានឃើញសត្វមាន់ហោះរត់កាត់ឡាន អ្នកខ្លះបានឃើញស្ត្រីចំណាស់ឈរបក់ដៃ ហើយអ្នកខ្លះទៀតបានឃើញប្តីប្រពន្ធដែលនៅឈរចំកណ្តាលផ្លូវ តែពេលពួកគេឈប់មើលបែរជាគ្មានឃើញស្រមោលមនុស្សសូម្បីតែម្នាក់។

១. Clinton Road សហរដ្ឋអាមេរិច
ផ្លូវនេះក៏ល្បីផងដែរថាប្រមូលផ្តុំទៅទឹដោយវិញ្ញាណខ្មោចព្រាយបិសាច មេធ្មប់ ជាច្រើន។ នៅក្នុងនោះក៏មានវិញ្ញាណក្មេងប្រុសនៅចាំក្បាលស្ពានផងដែរ ដោយគេបានដឹងថាក្មេងប្រុសម្នាក់នេះបានលង់ទឹកស្លាប់នៅក្នុងទឹកក្រោមស្ពានមួយនេះ បន្ទាប់មកក៏បានក្លាយទៅជាខ្មោចចាំស្ពានតែម្តងទៅ៕

យ៉ាងម៉េចដែរ គួរឱ្យខ្លាចឬក៏អត់?



0 Comments